Tesdopi Mascot

តេស្ត១២ TESDOPI កម្មវិធីពង្រឹងសមត្ថភាពសិស្សគ្រប់កម្រិត

អ្វីក៏យើងអាចរៀនបានដែរ!

ជ័យលាភី Reverse Innovation1500+ Reviews
Tesdopi App
Google PlayApp Store
AchievementAchievement

រៀនគណិតមិនចេះមែនទេ? ហើយធ្លាប់ឆ្ងល់ទេថា យើងរៀនរូបវិទ្យាយកទៅធ្វើអី? មនុស្សគ្រប់រូបកើតមកដើម្បីរៀន ហើយ Tesdopi ជឿជាក់ថា យើងទាំងអស់គ្នាអាចរៀនអ្វីក៏បាន ប្រសិនបើយើងមានពេលវេលានិងធនធានគាំទ្រគ្រប់គ្រាន់។ ហេតុនេះហើយ ទើបយើងបានបង្កើត Tesdopi ឡើង។ Tesdopi ជាថ្នាលសិក្សាបែបឌីជីថលដែលប្រើប្រាស់គរុកោសល្យបែបថ្មីចេញពីការស្រាវជ្រាវដើម្បីជួយសិស្សឱ្យរៀនកាន់តែប្រសើរ។

រៀនជាមួយ Tesdopi សិស្សអាចរៀនតាមល្បឿននិងពេលវេលាផ្ទាល់ខ្លួនឯងបាន។ សិស្សអាចពង្រីកចំនេះដឹងរបស់ពួកគេលើសពីទ្រឹស្តីអរូបី និងលើសពីការទន្ទេញអោយតែចាំមាត់។ គ្រូបង្រៀនរបស់យើងខ្ញុំគឺជាអ្នកជំនាញក្នុងវិស័យវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងការអប់រំ ដែលរួមមានទាំង អ្នកស្នេហាមុខវិជ្ជាវិទ្យាសាស្រ្ត អតីតបេក្ខភាពអូឡាំព្យាកម្ពុជា ម្ចាស់មេដាយមាសថ្នាក់ជាតិគណិតវិទ្យា អ្នកវិទ្យាសាស្ត្រ និងអតីតនិស្សិតអាហារូបករណ៍ Fulbright ។

ដោយសារគុណភាពនិងការខិតខំច្នៃប្រឌិតរបស់ក្រុមការងារ ទើប Tesdopi ទទួលបានពានរង្វាន់ «នវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ 2019» ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងពានរង្វាន់ «Startupper of the Year 2019» ពីក្រុមហ៊ុន Total និង ថ្មីៗនេះយើងបានចំណាត់ថ្នាក់លេខ 1 ក្នុងការប្រកួតប្រជែង «ការច្នៃប្រឌិតបញ្ច្រាស» ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ។

រៀនមេរៀន និង ធ្វើលំហាត់ជាង 30,000 មាតិកា

App InterfaceApp InterfaceApp InterfaceApp Interface

តេស្ត១២ផ្តល់ជូនសិស្សនូវ

ទិន្នន័យសិក្សា

ទិន្នន័យសិក្សា

សិស្សមានទិន្នន័យសិក្សាផ្ទាល់ខ្លួនដែលមិនគ្រាន់តែជាពិន្ទុ តែវាបង្ហាញពីសមត្ថភាពរបស់ពួកគេដោយលម្អិតទៅតាមចំនុចសមត្ថភាពនីមួយៗ រួមទាំងចំនុចខ្វះខាត។

រៀនតាមតម្រូវការ

រៀនតាមតម្រូវការ

នៅពេលដែលសិស្សដឹងពីចំនុចសមត្ថភាព និងចន្លោះខ្វះខាតហើយ ពួកគេអាចប្រឹងបន្ថែម រៀនអោយចំកន្លែងមិនទាន់ចេះ ជំនួសឱ្យការរៀនអ្វីគ្រប់យ៉ាងច្របូកចូលគ្នា។

ទាន់ពេល

ទាន់ពេល

សិស្សអាចវាយតម្លៃដោយខ្លួនឯងជាប្រចាំថ្ងៃដើម្បីអាចបំពេញបន្ថែមទាន់ពេល ព្រោះបើចាំប្រឡងឆមាស វាអាចយឺតពេល។ ពួកគេអាចធ្វើតេស្តតាមផ្នែក តាមមេរៀន ឬតាមប្រធានបទជាដើម។

វិធីរៀនបែបថ្មីតាមតេស្ត១២

ជំហានទី១ តេស្តរកចំនុចខ្សោយ

ដំបូង ធ្វើតេស្តសមត្ថភាពរបស់ខ្លួនតាមមេរៀន ឬតាមផ្នែកនៃមេរៀន

ជំហានទី២ រៀនអោយចំ

រៀនបំពេញចំនុចខ្វះខាតទៅតាមរបាយការណ៍សមត្ថភាពតេស្ត១២

ជំហានទី៣ ធ្វើតេស្តម្តងទៀត

រៀនរួចហើយ ធ្វើតេស្តលើចំនុចដែលមិនទាន់ត្រូវម្តងទៀត

ជំហានទី៤ ពង្រីកចំនេះដឹង

រៀនប្រធានបទថ្មីៗ ចំនេះដឹងប្លែកៗឬធ្វើលំហាត់ធំៗជាងមុន

Students

សិស្សចូលចិត្តរៀនជាមួយតេស្ត១២

AvatarAvatar